រោគក្បាលជង្គង់ចុះខ្សោយ ផ្តើមចេញពីឆ្អឹងខ្ចីនៃសន្លាក់ជង្គង់សឹករិលឬដាច់រហែករហូតមិនអាចមានភាពរអិលធ្វើឲ្យគន្លាក់ត្រង់កន្លែងនេះមិនអាចប្រើបាន។
អាការៈ មួយចំនួនទៀតអាចបង្កឲ្យឆ្អឹងទ្រនាប់មានការដាច់រហែករួមជាមួយទៀតផង។ នៅពេលឆ្អឹងខ្ចីសឹករហូតស៊ីដល់ឆ្អឹងរឹងតែងបង្កឲ្យអ្នកជំងឺទទួលរងការឈឺចាប់គ្រាន់តែធ្វើចលនាដើរឬឡើងចុះកាំជណ្តើរ។
ចង់បំបាត់អាការៈ នេះ គេអាចប្រើជីនាងវងជួយបានមួយកម្រិតដោយយកជីនាងវងទាំងដើម ទាំងឫស។ បន្ទាប់មកយកទៅលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋលាយជាមួយស្រាស៤០ដឺក្រេបន្តិចបន្តួចកូរ បញ្ចូលគ្នាឲ្យសព្វ។ រួចហើយយកទៅដាក់លើភ្លើងល្មមឲ្យក្តៅ ទុកចោលឲ្យក្តៅឧណ្ហៗរួចយកទៅបំពោកត្រង់ក្បាលជង្គង់ឲ្យបានប្រហែល១០ទៅ១៥នាទីនិងធ្វើឲ្យបានមួយថ្ងៃ១ទៅ២លើកនឹងជួយឲ្យអាការៈបានធូរស្រាលឡើងវិញ។
ជីនាងវង by Sokha, 2015 |
គួរ ចងចាំថា ជីនាងវងក្រៅពីប្រើជាឱសថបំបាត់អាការៈក្បាល ជង្គង់ស្លឹករបស់ វា គេ នៅប្រើជួយរំលាយ-អាហារបំបាត់អាការៈចុកសៀតឆ្អល់ណែនពោះជាពិសេសអាចប្រើចម្រាញ់ជាប្រេងក្លិនក្រអូបផងដែរ៕
អានអត្ថបទស្រដៀងនេះ៖ ជីនាងវង៖ វិធីដាំ ផលប្រយោជន៍ និងការប្រើប្រាស់
Loy nas bong Sokha
ReplyDelete