Thursday, May 7, 2015

ជីនាងវង​ជួយព្យាបាល​សន្លាក់ជង្គង់

រោគ​ក្បាល​ជង្គង់​ចុះខ្សោយ ​ផ្តើម​ចេញ​ពីឆ្អឹង​ខ្ចី​នៃ​សន្លាក់​ជង្គង់​សឹក​រិល​ឬ​ដាច់រហែក​រហូត​មិន​អាច​មាន​ភាព​រអិល​ធ្វើ​ឲ្យ​គន្លាក់​ត្រង់​កន្លែង​នេះ​មិនអាច​ប្រើបាន។

អាការៈ មួយ​ចំនួន​ទៀត​អាច​បង្ក​ឲ្យឆ្អឹង​ទ្រនាប់​មានការ​ដាច់​រហែករួម​ជាមួយ​ទៀត​ផង។ នៅ​ពេល​ឆ្អឹង​ខ្ចី​សឹក​រហូត​ស៊ី​ដល់​ឆ្អឹង​រឹង​តែង​បង្ក​ឲ្យអ្នក​ជំងឺ​ទទួលរង​ការ​ឈឺ​ចាប់​គ្រាន់​តែ​ធ្វើ​ចលនា​ដើរ​ឬ​ឡើងចុះ​កាំជណ្តើរ។

ចង់​បំបាត់​អាការៈ នេះ គេអាច​ប្រើ​ជីនាងវង​ជួយបាន​មួយកម្រិត​ដោយ​យក​ជីនាងវង​ទាំងដើម ទាំងឫស។ បន្ទាប់មក​យក​ទៅ​លាង​ទឹកឲ្យ​ស្អាត​ បុកឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ស្រាស​៤០​ដឺក្រេ​បន្តិចបន្តួច​កូរ បញ្ចូលគ្នា​ឲ្យ​សព្វ។ រួចហើយ​យក​ទៅដាក់​លើ​ភ្លើង​ល្មម​ឲ្យ​ក្តៅ ​ទុក​ចោល​ឲ្យ​ក្តៅ​ឧណ្ហៗរួចយក​ទៅបំពោក​ត្រង់​ក្បាល​ជង្គង់​ឲ្យបាន​ប្រហែល​១០​ទៅ​១៥នាទី​និង​ធ្វើ​ឲ្យ​បាន​មួយ​ថ្ងៃ​១​ទៅ​២​លើក​នឹង​ជួយ​ឲ្យ​អាការៈបាន​​ធូរ​ស្រាល​ឡើង​វិញ។

ជីនាងវង by Sokha, 2015
គួរ ចងចាំថា ជីនាងវង​ក្រៅ​ពី​ប្រើជាឱសថ​បំបាត់​អាការៈ​ក្បាល ជង្គង់​ស្លឹក​របស់ វា គេ នៅ​ប្រើ​ជួយ​រំលាយ-អាហារ​បំបាត់​អាការៈចុក​សៀត​ឆ្អល់​ណែន​ពោះ​ជា​ពិសេស​អាច​ប្រើ​ចម្រាញ់​ជា​ប្រេង​ក្លិន​ក្រអូប​ផងដែរ៕