ដោយយល់ឃើញថា អត្ថបទរៀនភាសាអង់គ្លេសពេលនេះ មានប្រយោជន៍ដល់សុខភាព ខ្ញុំក៏បានឆ្លៀតពេលបកប្រែវា ទៅជាខេមរភាសា ដូចខាងក្រោម។ សម្រាប់អត្ថបទជាភាសាអង់គ្លេស សូមចុចទីនេះ។
ពីវីអូអេរៀនភាសាអង់គ្លេស នេះគឺជារបាយការណ៍សុខភាពនិងរបៀបរស់នៅ។
មនុស្សបានដឹងជាយូរមកហើយថា គ្រាប់ផ្លែឈើគឺជាអាហារសុខភាពមួយផ្នែក។ ទោះជាយ៉ាងនេះក្ដី ក៏អ្នកវិទ្យាសាស្រ្តនៅប្រទេសហូឡង់ នាពេលថ្មីៗនេះ បានរកឃើញថា គេមិនចាំបាច់បរិភោគគ្រាប់ផ្លែឈើនេះច្រើនដើម្បីជាប្រយោជន៍ជួយសុខភាពទាំងស្រុងនោះទេ។
អ្នកស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញថា ការញ៉ាំគ្រាប់ផ្លែឈើ ឬសណ្ដែកដីមួយក្ដាប់ជារៀងរាល់ថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃមរណភាពដោយសារជំងឺសំខាន់ៗមួយចំនួន។
លោក Piet van den Brandt ដែលជាសាស្ត្រាចារ្យផ្នែកការពារ និងរោគឆ្លង នៅសាកលវិទ្យាល័យ Maastricht បានដឹកនាំការស្រាវជ្រាវនេះ។ លោកបាននិយាយថា ការបរិភោគគ្រាប់ផ្លែឈើជាការការពារសុខភាពទាំងបុរសនិងស្ត្រី។
"ការទទួលទានគ្រាប់ផ្លែឈើហាក់ដូច ការពារដល់បុព្វហេតុមរណភាព ដែលជាអត្រាមរណភាពទាំងស្រុង ទាំងបុរសនិងស្ត្រី"។
លោក សាស្រ្តាចារ្យ van den Brandt និយាយទៀតថា គេមិនចាំបាច់ត្រូវការបរិភោគគ្រាប់ផ្លែឈើច្រើន ដូចការលើកឡើងរបស់អ្នកជំនាញសុខភាពពីមុននោះឡើយ។
"អ្វីដែលយើងបានរកឃើញគឺថា ប្រសិទ្ធផល (នានា) របស់គ្រាប់ផ្លែឈើនិងសណ្តែកដី បង្ហាញយ៉ាងជាក់ច្បាស់រួចហើយក្នុងកម្រិតនៃការបរិភោគតិចច្រើនជាងអ្វីដែលបានស្នើឡើងពីមុន"។
ដើម្បីទទួលបានសុខភាពបរិបូរណ៌ពីគ្រាប់ផ្លែឈើ យើងត្រូវការបរិភោគវា ប្រហែល១០ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ គឺប្រហែលស្មើមួយក្ដាប់ដៃមនុស្សធំបានហើយ។
គ្រាប់ផ្លែឈើ មានផ្ទុកទៅដោយជាតិខ្លាញ់ និងកាឡូរី។ ដូច្នេះការបរិភោគវាមួយក្ដាប់មុនពេលបរិភោគបាយល្ងាច អាចជួយឱ្យអ្នកបរិភោគតិច។ ប៉ុន្តែ ប្រសិនបើ គេបរិភោគវាច្រើនពេក នោះវាក៏អាចបំផ្លាញដល់ចំណង់បរិភោគរបស់អ្នកដែរ។
ក៏ប៉ន្តែ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប៊័រសណ្តែកដីច្រើនមិនបានផ្តល់ប្រយោជន៍សុខភាពដូចគ្នានឹងសណ្តែកដីធម្មតានោះឡើយ។ នោះគឺដោយសារ ប៊័រសណ្តែកដីភាគច្រើនមានបន្ថែមជាតិខ្លាញ់ និងស្ករ។
ទន្ទឹមនឹងនេះ នៅពេលដែលត្រូវជ្រើសរើសយកគ្រាប់ប្រភេទណាមកបរិភោគនោះ សូមជៀសវាងគ្រាប់ដែលរក្សាទុកក្នុងប្រេងខ្លាញ់ ឬបំពងនឹងប្រេងខ្លាញ់។ គ្រាប់លីងស្ងួតគឺល្អប្រសើរ ប៉ុន្តែនៅតែមានសីតុណ្ហភាពខ្ពស់ អាចសម្លាប់សារធាតុចិញ្ចឹមសុខភាព។ គ្រាប់ផ្លែឈើអាចជួយដល់សុខភាពបានល្អបំផុត នៅពេលគេបរិភោគវាឆៅ។
មិនមែនគ្រាប់ផ្លែឈើទាំងអស់ផ្ដល់ប្រយោជន៍ដូចគ្នានោះឡើយ
គ្រាប់ផ្លែឈើមានជាតិខ្លាញ់ និងសារធាតុចិញ្ចឹមមិនដូចគ្នាទេ។
គ្រាប់អាល់ម៉ុង (Almonds) ស្ថិតក្នុងចំណោមគ្រាប់ផ្លែឈើដែលមានជាតិខ្លាញ់តិចបំផុត។ គ្រាប់
អាល់ម៉ុង ក៏មានជាតិកាល់ស្យូម និងវីតាមីនអ៊ី ខ្ពស់ដែរ។ វីតាមីនអ៊ី ជួយការពាររាងកាយពីជំងឺ។ វាល្អសម្រាប់ស្បែកនិងភ្នែក។
គ្រាប់ឆេសណាត់ (chestnuts) មានជាតិខ្លាញ់តិច និងកាឡូរីតិចបំផុត។ គ្រាប់នេះសម្បូរទៅដោយជាតិកាបូអ៊ីដ្រាដ និងជាតិសរសៃ។ គ្រាប់ឆៅជាប្រភពយ៉ាងល្អនៃវីតាមីនសេ។ គ្រាប់ឆេសណាត់លីងពេញនិយមសម្រាប់ការព្យាបាលនៅរដូវរងារ។
ប្រសិនបើ លោកអ្នកមិនបរិភោគសាច់ទេ នោះលោកអ្នកអាចបរិភោគគ្រាប់ស្វាយចន្ទីជាអាហារជំនួសយ៉ាងល្អ។ គ្រាប់ស្វាយចន្ទីមានប្រូតេអ៊ីននិងសារធាតុរ៉ែច្រើន ដូចជា ដែកនិងស័ង្កសី។ គ្រាប់ស្វាយចន្ទីក៏មានជាតិម៉ាញេស្យូម សារធាតុរ៉ែដែលអាចជាអាហារជំនួយបង្កើនការចងចាំដែរ។
គ្រាប់វ៉លណាត់ (Walnuts) មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជាសមាសធាតុដែលអាចជួយការពារប្រឆាំងនឹងជំងឺមហារីក។ គ្រាប់នេះ ក៏មានផ្ទុកទៅដោយជាតិខ្លាញ់បេះដូង និងអូមេហ្គា៣ដែរ។ ដូច្នេះគ្រាប់នេះជាជម្រើសយ៉ាងល្អសម្រាប់អ្នកដែលមិនបរិភោគត្រី។
គ្រាប់ផេកាន់ (Pecans) ល្អ សម្រាប់អ្នកចង់ឱ្យមានអារម្មណ៍នឿយ ហត់តិច ហើយគ្រាប់ភីស្តាឈីយូ (គ្រាប់រីករាយ) (pistachios) អាចជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូនរបស់អ្នក។