Tuesday, July 21, 2015

បរិភោគគ្រាប់ផ្លែឈើ​ដើម្បីរក្សា​សុខភាព

ដោយ​​យល់​​​ឃើញថា អត្ថបទ​រៀនភាសាអង់គ្លេសពេលនេះ មានប្រយោជន៍​ដល់សុខភាព ខ្ញុំ​ក៏បានឆ្លៀត​ពេលបកប្រែវា ទៅជាខេមរភាសា ដូចខាងក្រោម។ សម្រាប់អត្ថបទ​ជាភាសាអង់គ្លេស សូមចុចទីនេះ

ពីវីអូអេរៀនភាសាអង់គ្លេស នេះ​គឺជារបាយការណ៍សុខភាពនិងរបៀបរស់នៅ។

មនុស្សបានដឹង​ជាយូរមកហើយ​ថា គ្រាប់ផ្លែឈើ​គឺជា​​អាហារ​​សុខភាពមួយផ្នែក។ ទោះជាយ៉ាងនេះក្ដី ក៏អ្នកវិទ្យាសាស្រ្តនៅប្រទេសហូឡង់ នាពេលថ្មីៗ​នេះ បានរកឃើញថា គេ​​មិនចាំបាច់​បរិភោគគ្រាប់ផ្លែឈើនេះ​​​ច្រើនដើម្បីជា​ប្រយោជន៍​ជួយ​​សុខភាព​ទាំងស្រុង​នោះទេ​​។

អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​បានរកឃើញថា ការញ៉ាំគ្រាប់ផ្លែឈើ​ ឬ​សណ្ដែកដី​មួយ​ក្ដាប់​​ជារៀងរាល់ថ្ងៃ ជួយ​​កាត់បន្ថយ​​ហានិភ័យនៃមរណភាព​ដោយសារ​​ជំងឺសំខាន់ៗមួយចំនួន​។

លោក Piet van den Brandt ដែល​ជាសាស្ត្រាចារ្យផ្នែកការពារ និង​រោគឆ្លង នៅសាកលវិទ្យាល័យ Maastricht បាន​ដឹកនាំការស្រាវជ្រាវនេះ។ លោកបាននិយាយថា ការបរិភោគ​គ្រាប់ផ្លែឈើ​​ជា​​ការការ​ពារសុខភាពទាំងបុរស​និងស្ត្រី។

"ការទទួលទានគ្រាប់ផ្លែឈើ​ហាក់ដូច ​ការពារ​ដល់បុព្វហេតុ​មរណភាព ដែលជា​អត្រាមរណភាពទាំងស្រុង​ ​ទាំងបុរសនិងស្ត្រី"​។

លោក សាស្រ្តាចារ្យ van den Brandt និយាយទៀតថា គេ​មិនចាំ​បាច់​​ត្រូវការ​បរិភោគ​គ្រាប់ផ្លែឈើ​​​ច្រើន ដូចការលើក​ឡើង​​របស់​​អ្នកជំនាញសុខភាពពីមុន​នោះឡើយ។

"អ្វីដែលយើងបានរកឃើញគឺថា ប្រសិទ្ធផល (នានា) របស់​គ្រាប់ផ្លែឈើ​និង​សណ្តែកដី បង្ហាញយ៉ាងជាក់ច្បាស់​រួចហើយក្នុងកម្រិតនៃ​ការ​បរិភោគតិច​ច្រើនជាង​អ្វីដែលបានស្នើឡើងពីមុន"​។

ដើម្បីទទួល​បានសុខភាពបរិបូរណ៌​ពី​គ្រាប់ផ្លែឈើ យើងត្រូវ​ការ​បរិភោគវា ​ប្រហែល១០​​ក្រាមប៉ុណ្ណោះ​ក្នុងមួយថ្ងៃ គឺ​​គ្រប់គ្រាន់ហើយ គឺប្រហែលស្មើមួយក្ដាប់ដៃមនុស្សធំ​បានហើយ។

គ្រាប់ផ្លែឈើ​ មានផ្ទុកទៅដោយ​ជាតិខ្លាញ់ និងកាឡូរី។ ដូច្នេះការបរិភោគវាមួយក្ដាប់មុនពេលបរិភោគបាយល្ងាច អាចជួយឱ្យអ្នកបរិភោគតិច។ ប៉ុន្តែ ប្រសិនបើ គេបរិភោគវា​ច្រើនពេក នោះវាក៏​អាចបំផ្លាញដល់​ចំណង់បរិភោគ​របស់អ្នក​ដែរ។

ក៏ប៉ន្តែ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប៊័រសណ្តែកដីច្រើនមិនបានផ្តល់ប្រយោជន៍សុខភាពដូចគ្នានឹងសណ្តែកដីធម្មតានោះឡើយ​។ នោះគឺដោយសារ ប៊័រសណ្តែកដីភាគច្រើន​​មានបន្ថែមជាតិខ្លាញ់ និងស្ករ។

ទន្ទឹមនឹងនេះ នៅពេលដែលត្រូវជ្រើសរើសយក​គ្រាប់ប្រភេទ​ណា​មក​​បរិភោគនោះ សូម​ជៀសវាងគ្រាប់ដែលរក្សាទុក​ក្នុងប្រេងខ្លាញ់  ឬ​បំពងនឹង​ប្រេង​ខ្លាញ់។ គ្រាប់លីង​ស្ងួតគឺល្អប្រសើរ ប៉ុន្តែនៅតែមាន​​សីតុណ្ហភាពខ្ពស់ អាចសម្លាប់សារធាតុ​ចិញ្ចឹម​សុខភាព។ គ្រាប់ផ្លែឈើ​អាចជួយដល់សុខភាពបាន​ល្អបំផុត នៅពេលគេ​បរិភោគវា​ឆៅ។

មិនមែនគ្រាប់​ផ្លែឈើទាំងអស់ផ្ដល់ប្រយោជន៍ដូចគ្នានោះឡើយ

គ្រាប់ផ្លែឈើមានជាតិ​ខ្លាញ់ និងសារធាតុ​ចិញ្ចឹមមិនដូចគ្នាទេ​។

គ្រាប់​អាល់ម៉ុង (Almonds) ស្ថិតក្នុងចំណោមគ្រាប់ផ្លែឈើ​ដែលមានជាតិខ្លាញ់តិចបំផុត​។ គ្រាប់​
អាល់ម៉ុង ក៏មានជាតិកាល់ស្យូម និងវីតាមីន​អ៊ី ខ្ពស់ដែរ។ វីតាមីន​អ៊ី ជួយ​ការពាររាងកាយពីជំងឺ។ វាល្អ​​សម្រាប់ស្បែកនិង​ភ្នែក។

គ្រាប់​​ឆេសណាត់ (chestnuts) ​មានជាតិខ្លាញ់តិច​ និងកាឡូរីតិចបំផុត​។ គ្រាប់នេះ​សម្បូរទៅ​ដោយជាតិ​កាបូអ៊ីដ្រាដ និងជាតិសរសៃ។ គ្រាប់ឆៅជាប្រភពយ៉ាង​ល្អនៃវីតាមីនសេ​។ គ្រាប់ឆេសណាត់​លីងពេញនិយម​សម្រាប់ការ​ព្យាបាលនៅរដូវរងារ។

ប្រសិនបើ លោក​អ្នក​​​មិនបរិភោគសាច់​ទេ នោះ​លោក​អ្នក​អាច​បរិភោគ​គ្រាប់ស្វាយចន្ទី​​ជាអាហារ​​ជំនួស​យ៉ាង​​ល្អ។ គ្រាប់ស្វាយចន្ទីមានប្រូតេអ៊ីននិងសារធាតុរ៉ែ​ច្រើន ដូចជា ដែក​និង​ស័ង្កសី។ គ្រាប់ស្វាយចន្ទី​​ក៏មានជាតិ​ម៉ា​ញេ​ស្យូម​ សារធាតុរ៉ែដែលអាច​ជា​អាហារ​ជំនួយ​បង្កើន​​​ការចងចាំ​ដែរ។

គ្រាប់​វ៉លណាត់ (Walnuts) មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជា​សមាសធាតុដែលអាចជួយការពារប្រឆាំងនឹងជំងឺមហារីក។ គ្រាប់នេះ ក៏មាន​ផ្ទុកទៅដោយ​ជាតិខ្លាញ់បេះដូង និងអូមេហ្គា៣​ដែរ។ ដូច្នេះគ្រាប់នេះជាជម្រើសយ៉ាង​​ល្អសម្រាប់​អ្នក​​ដែលមិនបរិភោគត្រី​។

គ្រាប់ផេកាន់ (Pecans) ល្អ សម្រាប់អ្នកចង់ឱ្យមានអារម្មណ៍​នឿយ ហត់តិច ​ហើយ​គ្រាប់​ភីស្តាឈីយូ (គ្រាប់រីករាយ) (pistachios) អាច​ជួយ​ធ្វើឱ្យមានតុល្យភាពអ័រម៉ូនរបស់អ្នក។

Thursday, May 7, 2015

ជីនាងវង​ជួយព្យាបាល​សន្លាក់ជង្គង់

រោគ​ក្បាល​ជង្គង់​ចុះខ្សោយ ​ផ្តើម​ចេញ​ពីឆ្អឹង​ខ្ចី​នៃ​សន្លាក់​ជង្គង់​សឹក​រិល​ឬ​ដាច់រហែក​រហូត​មិន​អាច​មាន​ភាព​រអិល​ធ្វើ​ឲ្យ​គន្លាក់​ត្រង់​កន្លែង​នេះ​មិនអាច​ប្រើបាន។

អាការៈ មួយ​ចំនួន​ទៀត​អាច​បង្ក​ឲ្យឆ្អឹង​ទ្រនាប់​មានការ​ដាច់​រហែករួម​ជាមួយ​ទៀត​ផង។ នៅ​ពេល​ឆ្អឹង​ខ្ចី​សឹក​រហូត​ស៊ី​ដល់​ឆ្អឹង​រឹង​តែង​បង្ក​ឲ្យអ្នក​ជំងឺ​ទទួលរង​ការ​ឈឺ​ចាប់​គ្រាន់​តែ​ធ្វើ​ចលនា​ដើរ​ឬ​ឡើងចុះ​កាំជណ្តើរ។

ចង់​បំបាត់​អាការៈ នេះ គេអាច​ប្រើ​ជីនាងវង​ជួយបាន​មួយកម្រិត​ដោយ​យក​ជីនាងវង​ទាំងដើម ទាំងឫស។ បន្ទាប់មក​យក​ទៅ​លាង​ទឹកឲ្យ​ស្អាត​ បុកឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ស្រាស​៤០​ដឺក្រេ​បន្តិចបន្តួច​កូរ បញ្ចូលគ្នា​ឲ្យ​សព្វ។ រួចហើយ​យក​ទៅដាក់​លើ​ភ្លើង​ល្មម​ឲ្យ​ក្តៅ ​ទុក​ចោល​ឲ្យ​ក្តៅ​ឧណ្ហៗរួចយក​ទៅបំពោក​ត្រង់​ក្បាល​ជង្គង់​ឲ្យបាន​ប្រហែល​១០​ទៅ​១៥នាទី​និង​ធ្វើ​ឲ្យ​បាន​មួយ​ថ្ងៃ​១​ទៅ​២​លើក​នឹង​ជួយ​ឲ្យ​អាការៈបាន​​ធូរ​ស្រាល​ឡើង​វិញ។

ជីនាងវង by Sokha, 2015
គួរ ចងចាំថា ជីនាងវង​ក្រៅ​ពី​ប្រើជាឱសថ​បំបាត់​អាការៈ​ក្បាល ជង្គង់​ស្លឹក​របស់ វា គេ នៅ​ប្រើ​ជួយ​រំលាយ-អាហារ​បំបាត់​អាការៈចុក​សៀត​ឆ្អល់​ណែន​ពោះ​ជា​ពិសេស​អាច​ប្រើ​ចម្រាញ់​ជា​ប្រេង​ក្លិន​ក្រអូប​ផងដែរ៕

Sunday, June 29, 2014

ផល​ប៉ះពាល់​ពី​ការ​ជក់​ថ្នាំ​​​អាច​បណ្ដាល​ឲ្យ​ស្លាប់

យោង​តាម​របាយការណ៍​​​ក្នុង​ដើម​ឆ្នាំ​​នេះ​ពី​អង្គភាព​ Surgeon General នៃ​សហរដ្ឋ​អាមេរិ​​ក​បាន​ប្រកាស​ឲ្យ​ដឹង​​ថា​ ការ​ជក់​ថ្នាំ​ អាច​មាន​គ្រោះ​ថ្នាក់​​កាន់​តែ​ច្រើន​ជាង​​អ្វី​ដែល​​គេ​​បាន​​ដឹង​កន្លង​មក។

របាយ​ការណ៍នេះបាន​លើក​ឡើង​​ថា ការ​ជក់​​ថ្នាំ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​​​​ការ​ឆ្លង​ទន្លេ ជា​​បុព្វ​ហេតុ​​នាំ​មុខ​​​ដែល​​បណ្ដាល​ឲ្យ​​ទារក​ស្លាប់​​។

ការ​ជក់​ថ្នាំ​​ក៏​បណ្ដាល​ឲ្យ​មាន​​ជំងឺ​មហា​រីក​​ថ្លើម បោះ​វៀន​ធំ​ ទឹក​នោម​ផ្អែម និង​ជំងឺ​ផ្សេងៗ​ជា​ច្រើន​​ទៀ​ត​ដែរ។ របាយ​ការណ៍​ដំបូង​របស់​ Surgeon General  នៃ​សហរដ្ឋ​អាមេរិក​​ស្ដី​ពី​​ថ្នាំ​ជក់​និង​សុខភាព​​ត្រូវ​បាន​ចេញ​ជា​សាធារណៈ​នៅ ​ឆ្នាំ​១៩៦៤។ នោះ​គឺ​ជា​របាយ​ការណ៍​ខាង​វិទ្យាសាស្ត្រ​​ដំបូង​​ដែល​និយាយ​អំពី​​​​ការ​ជក់​ថ្នាំ​ នាំ​ឲ្យ​មាន​ជំងឺ​មហារីក​សួត​ និង​ជំងឺ​បេះ​ដូង។

ចង់​អាន​ព័ត៌មាន​លម្អិត​ និង​រៀន​ភាសា​អង់​គ្លេស​​​ពាក់​ព័ន្ធ​និឹង​ពាក្យ​បច្ចេក​ទេស​សុខ​ភាព សូម​ចូល​ទៅ​​អាន​និឹង​ស្ថាប់​ ព្រម​ទាំង​រៀន​​តាម​តំណ​ខាង​ក្រោម​នេះ៖

Health Effects from Smoking are Deadly ក្នុង​កម្មវិធី​រៀន​ភាសា​អង់​គ្លេស​ពិសេស​​​​របស់​ VOA Learning English

សូម​អរគុណ!

Thursday, March 27, 2014

Garlic and Health

ខ្ទឹម​សនិង​សុខភាព

ខ្ទឹម​​ស​​ត្រូវ​​បាន​​គេ​​ចាត់​​ទុក​​ថា ជា​​គ្រឿង​​ទេស​​ដែល​គេ​​តែង​​តែ​​យក​​ទៅ​​ផ្សំ​​នៅ​ក្នុង​​ម្ហូប​​អាហារ​​ដើម្បី​ឲ្យ​មាន​​ក្លិន​ឈ្ងុយ និង​​បំបាត់​​ក្លិន​​ឆ្អាប​​ផង​។ ប៉ុន្តែ​​លោក​​អ្នក​​ដឹង​​ទេ​​ថា ខ្ទឹម​​ស​​ដែល​​ជា​​គ្រឿង​​ទេ​ស​នៅ​​ក្នុង​​​ផ្ទះ​​បាយ​​របស់​​លោក​​អ្នក​​ជា​​ប្រ​ចាំ​​នេះ​ គឺ​​ជា​​ឱសថ​សម្រាប់​​ព្យាបាល​ជំងឺ​របស់​​លោក​​អ្នក​​ច្រើន​​មុខ​​​។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​របស់​ខ្ទឹម​​ស​​​ដែល​យើង​គួរ​តែ​ដឹង​៖​

១. ខ្ទឹម​ស​គឺ​ជា​ភ្នាក់​ងា​រ​ប្រឆាំង​នឹង​ជំងឺ​​មហារីក៖ សារធាតុ Germanium ដែល​មាន​នៅ​ក្នុង​ខ្ទឹម​ស គឺ​ជា​ទីភ្នាក់​ងារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ដ៏​ល្អ​បំផុត​។ ក្រៅ​ពីមាន​ផ្ទុក​នូវសារធាតុ Germanium ខ្ទឹមស​នៅ​មាន​សារធាតុ​ប្រឆាំង​នឹង​មហារីក​ជាច្រើនទៀត ដូច​ជា Quercetin, Daillyl Sulphide, Allin និង Ajoene។ សារធាតុ​ទាំង​អស់​នេះ​ អាច​ទប់​ស្កាត់​នូវ​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ​។

២. កាត់​បន្ថយ​អត្រា​ប្រ​ឈម​​​ជំ​ងឺ​ម​ហារីក៖ ក្រុម​​អ្នក​​ជំ​នាញ​​ជឿ​​ថា ខ្ទឹម​​ស​​ផ្ទុក​​សារ​​ធាតុ​​​ពិ​សេស​ដែល​​អាច​​កាត់​​បន្ថយ​​អត្រា​​​ប្រ​ឈម​​ដោយ​​ជំ​ងឺ ​មហារីក​​ក្រពះ​​ជា​​ពិ​សេស​​។ ការ​​សិក្សា​​​ជា​​ច្រើន​​​បាន​​បង្ហាញ​​​ថា ការ​ទទួល​​ទាន​​ខ្ទឹម​​ស​​អាច​ធ្វើ​​ជា​​ខែល​​​ឱ្យ​​អ្នក​​ប្រ​ឆាំង​​នឹង​​ជំ​ងឺ​​មួយ​​នេះ។

៣. បំ​បាត់​ការ​រមាស់​បំពង់​ក​៖ សារ​ធាតុ​​ប្រ​​ឆាំង​​នឹង​​បាក់​​តេរី​​របស់​​ខ្ទឹម​​ស​​មាន​​​ប្រ​​សិទ្ធ​ភាព​​បំ​​ផុត​​ ក្នុង​ការ​ព្យា​បាល​បំពង់​ក ។ នៅ​​ពេល​ដែល​អ្នក​ក្អក​ឬ​រលាក​បំពង់​ក​ បៀម​វា​ក្នុង​មាត់​ដោយ​ខាំ​បន្តិច​និង​លេប​ទឹក​វា​ចូល​ ។

៤. ផ្តល់​ផល​ប្រ​យោជន៍​ចំពោះ​បេះ​ដូង៖ ទទួល ​ទាន​ខ្ទឹម​ស​នឹង​ធ្វើ​ឱ្យ​ឈាម​រាវ ។ នេះ​ពិត​ជា​មាន​ប្រ​យោជន៍​បំ​ផុត​ក្នុង​​បញ្ចៀស​ជំ​ងឺ​ដែល​​ទាក់​ទង​នឹង​បេះ ​ដូង​ ។ លើស​ពី​នេះ​ទៀត​មាន​​អត្ថ​ប្រ​យោជន៍​គ្រប់​គ្រង​សម្ពាធ​ឈាម ។ ការ​ទទួល​ទាន​ខ្ទឹម​ស​២​កំពឹស​រាល់​ថ្ងៃ​ពិត​ជា​អាច​កាត់​បន្ថយ​បាន​នូវ​ ហានី​ភ័យ​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ Arteriosclerosisទប់​ស្កាត់​ការ​គាំង​បេះ​ដូង​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ ​ក្បាល ។​

៥. ខ្ទឹម​ស​ជា​អង់​ទី​ប៊ីយោទិក ធម្មជាតិ​(​ប្រឆាំង​នឹង​មេរោគ)៖ ខ្ទឹម​ស​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ Allicin ដែល​ជា​អ្នក​ប្រឆាំង​នឹងបាក់​តេរី​ដ៏​ខ្លាំង​បំផុត​ ហើយ​ជួយ​ឲ្យ​រាង​កាយ​យើង​អាច​កសាង​បាន​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រឆាំង​នឹង​មេរោគបាន​​ទៀត​ផង​។ ខ្ទឹម​ស​ក៏​អាច​ប្រឆាំង​នឹង​សារធាតុ​ពុល​បាន​ផង​ដែរ​។

៦. បំបាត់​ការ​ឈឺ​ធ្មេញ៖ តាម​ អ្នក​ជំ​នាញ​ថា វា​មាន​ប្រ​សិទ្ធ​ភាព​ព្យា​បាល​​ការ​ឈឺ​ធ្មេញ ។ អ្នក​អាច​បន្តក់​ប្រេង​របស់​វា​ដែល​រក​បាន​តាម​ទី​ផ្សារឬ​ក៏​បុក​ខ្ទឹម​ ស្រស់​ឱ្យ​ម៉ត់។

៧. ជួយ​ជំ​រុញ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ៖ ដោយ ​សារ​តែ​ខ្ទឹម​សផ្ទុក​ទៅ​ដោយ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​​មួយ​ចំ​នួន ​ ដូច្នេះ​វា​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​ជួយ​ជំ​រុញ​កម្លាំង​ការ​ពារ​ប្រ​ព័ន្ធ ​រាង​កាយ។ ទទួល​ទាន​វា​ជា​ប្រ​ចាំ​អាច​ផ្តល់​កម្លាំង​​ដល់​រាង​កាយ​ដើម្បី​ប្រ​ឆាំង​ នឹង​ជំ​ងឺ​ឆ្លង​ព្រម​ទាំង​វី​រុស​ផ្សេង​ៗ ។

៨. ជួយ​បញ្ចុះ​កម្រិតឈាម​ដែល​ឡើង​ខ្ពស់​(លើស​ឈាម)៖ ខ្ទឹម​ស អាច​ជួយ​ធ្វើ​ឲ្យ​កម្រិត​ឈាម​ក្នុង​ខ្លួន​អ្នក​ស្ថិត​នៅ​កម្រិត​ធម្មតា​។ ការ​ស្រា​វជ្រាវ​បានបង្ហាញ​ថា មនុស្ស​ដែល​មាន​លើស​ឈាម ហើយ​លេប​ខ្ទឹម​ស​ជា​រៀង​រាល់​ថ្ងៃ​ រយៈ​ពេល​៥ខែ អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ ដូច​អ្នក​ជំងឺ​លើស​ឈាម​ដែល​លេប​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ផង​ដែរ​។​

៩. កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់៖ ទទួល ​ទាន​ខ្ទឹម​ស​ត្រូវ​គេ​ដឹង​ថា​អាច​ជួយ​គ្រប់​​គ្រង​កម្រិត​កូ​ឡេស្តេរ៉ូល​ ក្នុង​រាង​កាយ​ ។ វា​ផ្ទុក​សារ​​ធាតុ​ពិ​សេស​ដែល​អាច​បញ្ឈប់​បាន​នូវ​ការ​បង្កើត​ជា​ដុំ​ ខ្លាញ់​កូ​ឡេស្តេរ៉ូល​​ក្នុង​រាង​កាយ កាត់​បន្ថយ​បាន​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ ។

១០. ប្រ​ឆាំង​នឹងជំ​ងឺ​ផ្តា​សាយ៖ មាន ​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​រក​ឃើញ​ថា ខ្ទឹម​​ស​មាន​ឥទ្ធិ​ពល​លើ​ជំ​ងឺ​ផ្តាសាយ ។ មាន​ជំ​នឿ​ថា ទទួល​ទាន​មើម​ខ្ទឹម​ស​នៅ​ពេល​ដែល​ដឹង​ថា​​អ្នក​មាន​សញ្ញា​មិន​ស្រួល​ខ្លួន​ អាច​នឹង​​ផ្តាសាយ​​​កាត់​បន្ថយ​បាន​អាការ​ធ្ងន់​​​​បាន​៕

១១. ជួយ​ព្យាបាល​ជំងឺ​ទាក់ទង​នឹង​​រំលាយ​អាហារ៖ ខ្ទឹម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឱសថ​អច្ឆរិយៈ​ក្នុង​ការ​ព្យាបាល​ជំងឺ​រាក​មួល, រលាកស្រោម​ពោះ​វៀន​ធំ​, និង​ជំងឺ​រាគ​។ វា​ក៏​អាច​ព្យាបាល​ជំងឺ​រលាក​ក្រពះ​បានផ​ង​ដែរ។​ 

១២. ព្យាបាល​រោគ​ស្បែក​៖ ក្រៅ​ពី​ជួ​យ​ព្យាបាល​ជំងឺ​ជា​ច្រើន​ខ្ទឹមស​ ក៏​អាច​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ជំងឺស្បែក​បាន​ជាច្រើន​ទៀត​ផង​។ វា​ក៏​អាច​ជួយ​បន្សុទ្ធ​ប្រព័ន្ធ​ឈាម​នៅ​ក្នុង​ខ្លួន​ ហើយ​និង​ការ​ពារ​ជំងឺមុន អាចន៍​រុយ ជំងឺ​បូស​ និង​ជំងឺ​ទាក់ទង​នឹង​ស្បែក​ជាច្រើន​ទៀត​។ ដូច្នេះ​ ការ​ប្រើ​ប្រាស់​នូវ​ខ្ទឹម​ស នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​ប្រចាំថ្ងៃ​គឺ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​សម្បើម​ណាស់ចំពោះ​សុខ​ភាព​ ហើយ​វា​អាច​ជួយ​ឲ្យ​ម្ហូប​អាហារ​កាន់​តែ​ឆ្ងាញ់បាន​ថែម​ទៀត​។