Tuesday, July 21, 2015

បរិភោគគ្រាប់ផ្លែឈើ​ដើម្បីរក្សា​សុខភាព

ដោយ​​យល់​​​ឃើញថា អត្ថបទ​រៀនភាសាអង់គ្លេសពេលនេះ មានប្រយោជន៍​ដល់សុខភាព ខ្ញុំ​ក៏បានឆ្លៀត​ពេលបកប្រែវា ទៅជាខេមរភាសា ដូចខាងក្រោម។ សម្រាប់អត្ថបទ​ជាភាសាអង់គ្លេស សូមចុចទីនេះ

ពីវីអូអេរៀនភាសាអង់គ្លេស នេះ​គឺជារបាយការណ៍សុខភាពនិងរបៀបរស់នៅ។

មនុស្សបានដឹង​ជាយូរមកហើយ​ថា គ្រាប់ផ្លែឈើ​គឺជា​​អាហារ​​សុខភាពមួយផ្នែក។ ទោះជាយ៉ាងនេះក្ដី ក៏អ្នកវិទ្យាសាស្រ្តនៅប្រទេសហូឡង់ នាពេលថ្មីៗ​នេះ បានរកឃើញថា គេ​​មិនចាំបាច់​បរិភោគគ្រាប់ផ្លែឈើនេះ​​​ច្រើនដើម្បីជា​ប្រយោជន៍​ជួយ​​សុខភាព​ទាំងស្រុង​នោះទេ​​។

អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​បានរកឃើញថា ការញ៉ាំគ្រាប់ផ្លែឈើ​ ឬ​សណ្ដែកដី​មួយ​ក្ដាប់​​ជារៀងរាល់ថ្ងៃ ជួយ​​កាត់បន្ថយ​​ហានិភ័យនៃមរណភាព​ដោយសារ​​ជំងឺសំខាន់ៗមួយចំនួន​។

លោក Piet van den Brandt ដែល​ជាសាស្ត្រាចារ្យផ្នែកការពារ និង​រោគឆ្លង នៅសាកលវិទ្យាល័យ Maastricht បាន​ដឹកនាំការស្រាវជ្រាវនេះ។ លោកបាននិយាយថា ការបរិភោគ​គ្រាប់ផ្លែឈើ​​ជា​​ការការ​ពារសុខភាពទាំងបុរស​និងស្ត្រី។

"ការទទួលទានគ្រាប់ផ្លែឈើ​ហាក់ដូច ​ការពារ​ដល់បុព្វហេតុ​មរណភាព ដែលជា​អត្រាមរណភាពទាំងស្រុង​ ​ទាំងបុរសនិងស្ត្រី"​។

លោក សាស្រ្តាចារ្យ van den Brandt និយាយទៀតថា គេ​មិនចាំ​បាច់​​ត្រូវការ​បរិភោគ​គ្រាប់ផ្លែឈើ​​​ច្រើន ដូចការលើក​ឡើង​​របស់​​អ្នកជំនាញសុខភាពពីមុន​នោះឡើយ។

"អ្វីដែលយើងបានរកឃើញគឺថា ប្រសិទ្ធផល (នានា) របស់​គ្រាប់ផ្លែឈើ​និង​សណ្តែកដី បង្ហាញយ៉ាងជាក់ច្បាស់​រួចហើយក្នុងកម្រិតនៃ​ការ​បរិភោគតិច​ច្រើនជាង​អ្វីដែលបានស្នើឡើងពីមុន"​។

ដើម្បីទទួល​បានសុខភាពបរិបូរណ៌​ពី​គ្រាប់ផ្លែឈើ យើងត្រូវ​ការ​បរិភោគវា ​ប្រហែល១០​​ក្រាមប៉ុណ្ណោះ​ក្នុងមួយថ្ងៃ គឺ​​គ្រប់គ្រាន់ហើយ គឺប្រហែលស្មើមួយក្ដាប់ដៃមនុស្សធំ​បានហើយ។

គ្រាប់ផ្លែឈើ​ មានផ្ទុកទៅដោយ​ជាតិខ្លាញ់ និងកាឡូរី។ ដូច្នេះការបរិភោគវាមួយក្ដាប់មុនពេលបរិភោគបាយល្ងាច អាចជួយឱ្យអ្នកបរិភោគតិច។ ប៉ុន្តែ ប្រសិនបើ គេបរិភោគវា​ច្រើនពេក នោះវាក៏​អាចបំផ្លាញដល់​ចំណង់បរិភោគ​របស់អ្នក​ដែរ។

ក៏ប៉ន្តែ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប៊័រសណ្តែកដីច្រើនមិនបានផ្តល់ប្រយោជន៍សុខភាពដូចគ្នានឹងសណ្តែកដីធម្មតានោះឡើយ​។ នោះគឺដោយសារ ប៊័រសណ្តែកដីភាគច្រើន​​មានបន្ថែមជាតិខ្លាញ់ និងស្ករ។

ទន្ទឹមនឹងនេះ នៅពេលដែលត្រូវជ្រើសរើសយក​គ្រាប់ប្រភេទ​ណា​មក​​បរិភោគនោះ សូម​ជៀសវាងគ្រាប់ដែលរក្សាទុក​ក្នុងប្រេងខ្លាញ់  ឬ​បំពងនឹង​ប្រេង​ខ្លាញ់។ គ្រាប់លីង​ស្ងួតគឺល្អប្រសើរ ប៉ុន្តែនៅតែមាន​​សីតុណ្ហភាពខ្ពស់ អាចសម្លាប់សារធាតុ​ចិញ្ចឹម​សុខភាព។ គ្រាប់ផ្លែឈើ​អាចជួយដល់សុខភាពបាន​ល្អបំផុត នៅពេលគេ​បរិភោគវា​ឆៅ។

មិនមែនគ្រាប់​ផ្លែឈើទាំងអស់ផ្ដល់ប្រយោជន៍ដូចគ្នានោះឡើយ

គ្រាប់ផ្លែឈើមានជាតិ​ខ្លាញ់ និងសារធាតុ​ចិញ្ចឹមមិនដូចគ្នាទេ​។

គ្រាប់​អាល់ម៉ុង (Almonds) ស្ថិតក្នុងចំណោមគ្រាប់ផ្លែឈើ​ដែលមានជាតិខ្លាញ់តិចបំផុត​។ គ្រាប់​
អាល់ម៉ុង ក៏មានជាតិកាល់ស្យូម និងវីតាមីន​អ៊ី ខ្ពស់ដែរ។ វីតាមីន​អ៊ី ជួយ​ការពាររាងកាយពីជំងឺ។ វាល្អ​​សម្រាប់ស្បែកនិង​ភ្នែក។

គ្រាប់​​ឆេសណាត់ (chestnuts) ​មានជាតិខ្លាញ់តិច​ និងកាឡូរីតិចបំផុត​។ គ្រាប់នេះ​សម្បូរទៅ​ដោយជាតិ​កាបូអ៊ីដ្រាដ និងជាតិសរសៃ។ គ្រាប់ឆៅជាប្រភពយ៉ាង​ល្អនៃវីតាមីនសេ​។ គ្រាប់ឆេសណាត់​លីងពេញនិយម​សម្រាប់ការ​ព្យាបាលនៅរដូវរងារ។

ប្រសិនបើ លោក​អ្នក​​​មិនបរិភោគសាច់​ទេ នោះ​លោក​អ្នក​អាច​បរិភោគ​គ្រាប់ស្វាយចន្ទី​​ជាអាហារ​​ជំនួស​យ៉ាង​​ល្អ។ គ្រាប់ស្វាយចន្ទីមានប្រូតេអ៊ីននិងសារធាតុរ៉ែ​ច្រើន ដូចជា ដែក​និង​ស័ង្កសី។ គ្រាប់ស្វាយចន្ទី​​ក៏មានជាតិ​ម៉ា​ញេ​ស្យូម​ សារធាតុរ៉ែដែលអាច​ជា​អាហារ​ជំនួយ​បង្កើន​​​ការចងចាំ​ដែរ។

គ្រាប់​វ៉លណាត់ (Walnuts) មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជា​សមាសធាតុដែលអាចជួយការពារប្រឆាំងនឹងជំងឺមហារីក។ គ្រាប់នេះ ក៏មាន​ផ្ទុកទៅដោយ​ជាតិខ្លាញ់បេះដូង និងអូមេហ្គា៣​ដែរ។ ដូច្នេះគ្រាប់នេះជាជម្រើសយ៉ាង​​ល្អសម្រាប់​អ្នក​​ដែលមិនបរិភោគត្រី​។

គ្រាប់ផេកាន់ (Pecans) ល្អ សម្រាប់អ្នកចង់ឱ្យមានអារម្មណ៍​នឿយ ហត់តិច ​ហើយ​គ្រាប់​ភីស្តាឈីយូ (គ្រាប់រីករាយ) (pistachios) អាច​ជួយ​ធ្វើឱ្យមានតុល្យភាពអ័រម៉ូនរបស់អ្នក។