Thursday, March 27, 2014

Garlic and Health

ខ្ទឹម​សនិង​សុខភាព

ខ្ទឹម​​ស​​ត្រូវ​​បាន​​គេ​​ចាត់​​ទុក​​ថា ជា​​គ្រឿង​​ទេស​​ដែល​គេ​​តែង​​តែ​​យក​​ទៅ​​ផ្សំ​​នៅ​ក្នុង​​ម្ហូប​​អាហារ​​ដើម្បី​ឲ្យ​មាន​​ក្លិន​ឈ្ងុយ និង​​បំបាត់​​ក្លិន​​ឆ្អាប​​ផង​។ ប៉ុន្តែ​​លោក​​អ្នក​​ដឹង​​ទេ​​ថា ខ្ទឹម​​ស​​ដែល​​ជា​​គ្រឿង​​ទេ​ស​នៅ​​ក្នុង​​​ផ្ទះ​​បាយ​​របស់​​លោក​​អ្នក​​ជា​​ប្រ​ចាំ​​នេះ​ គឺ​​ជា​​ឱសថ​សម្រាប់​​ព្យាបាល​ជំងឺ​របស់​​លោក​​អ្នក​​ច្រើន​​មុខ​​​។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​របស់​ខ្ទឹម​​ស​​​ដែល​យើង​គួរ​តែ​ដឹង​៖​

១. ខ្ទឹម​ស​គឺ​ជា​ភ្នាក់​ងា​រ​ប្រឆាំង​នឹង​ជំងឺ​​មហារីក៖ សារធាតុ Germanium ដែល​មាន​នៅ​ក្នុង​ខ្ទឹម​ស គឺ​ជា​ទីភ្នាក់​ងារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ដ៏​ល្អ​បំផុត​។ ក្រៅ​ពីមាន​ផ្ទុក​នូវសារធាតុ Germanium ខ្ទឹមស​នៅ​មាន​សារធាតុ​ប្រឆាំង​នឹង​មហារីក​ជាច្រើនទៀត ដូច​ជា Quercetin, Daillyl Sulphide, Allin និង Ajoene។ សារធាតុ​ទាំង​អស់​នេះ​ អាច​ទប់​ស្កាត់​នូវ​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ​។

២. កាត់​បន្ថយ​អត្រា​ប្រ​ឈម​​​ជំ​ងឺ​ម​ហារីក៖ ក្រុម​​អ្នក​​ជំ​នាញ​​ជឿ​​ថា ខ្ទឹម​​ស​​ផ្ទុក​​សារ​​ធាតុ​​​ពិ​សេស​ដែល​​អាច​​កាត់​​បន្ថយ​​អត្រា​​​ប្រ​ឈម​​ដោយ​​ជំ​ងឺ ​មហារីក​​ក្រពះ​​ជា​​ពិ​សេស​​។ ការ​​សិក្សា​​​ជា​​ច្រើន​​​បាន​​បង្ហាញ​​​ថា ការ​ទទួល​​ទាន​​ខ្ទឹម​​ស​​អាច​ធ្វើ​​ជា​​ខែល​​​ឱ្យ​​អ្នក​​ប្រ​ឆាំង​​នឹង​​ជំ​ងឺ​​មួយ​​នេះ។

៣. បំ​បាត់​ការ​រមាស់​បំពង់​ក​៖ សារ​ធាតុ​​ប្រ​​ឆាំង​​នឹង​​បាក់​​តេរី​​របស់​​ខ្ទឹម​​ស​​មាន​​​ប្រ​​សិទ្ធ​ភាព​​បំ​​ផុត​​ ក្នុង​ការ​ព្យា​បាល​បំពង់​ក ។ នៅ​​ពេល​ដែល​អ្នក​ក្អក​ឬ​រលាក​បំពង់​ក​ បៀម​វា​ក្នុង​មាត់​ដោយ​ខាំ​បន្តិច​និង​លេប​ទឹក​វា​ចូល​ ។

៤. ផ្តល់​ផល​ប្រ​យោជន៍​ចំពោះ​បេះ​ដូង៖ ទទួល ​ទាន​ខ្ទឹម​ស​នឹង​ធ្វើ​ឱ្យ​ឈាម​រាវ ។ នេះ​ពិត​ជា​មាន​ប្រ​យោជន៍​បំ​ផុត​ក្នុង​​បញ្ចៀស​ជំ​ងឺ​ដែល​​ទាក់​ទង​នឹង​បេះ ​ដូង​ ។ លើស​ពី​នេះ​ទៀត​មាន​​អត្ថ​ប្រ​យោជន៍​គ្រប់​គ្រង​សម្ពាធ​ឈាម ។ ការ​ទទួល​ទាន​ខ្ទឹម​ស​២​កំពឹស​រាល់​ថ្ងៃ​ពិត​ជា​អាច​កាត់​បន្ថយ​បាន​នូវ​ ហានី​ភ័យ​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ Arteriosclerosisទប់​ស្កាត់​ការ​គាំង​បេះ​ដូង​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ ​ក្បាល ។​

៥. ខ្ទឹម​ស​ជា​អង់​ទី​ប៊ីយោទិក ធម្មជាតិ​(​ប្រឆាំង​នឹង​មេរោគ)៖ ខ្ទឹម​ស​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ Allicin ដែល​ជា​អ្នក​ប្រឆាំង​នឹងបាក់​តេរី​ដ៏​ខ្លាំង​បំផុត​ ហើយ​ជួយ​ឲ្យ​រាង​កាយ​យើង​អាច​កសាង​បាន​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រឆាំង​នឹង​មេរោគបាន​​ទៀត​ផង​។ ខ្ទឹម​ស​ក៏​អាច​ប្រឆាំង​នឹង​សារធាតុ​ពុល​បាន​ផង​ដែរ​។

៦. បំបាត់​ការ​ឈឺ​ធ្មេញ៖ តាម​ អ្នក​ជំ​នាញ​ថា វា​មាន​ប្រ​សិទ្ធ​ភាព​ព្យា​បាល​​ការ​ឈឺ​ធ្មេញ ។ អ្នក​អាច​បន្តក់​ប្រេង​របស់​វា​ដែល​រក​បាន​តាម​ទី​ផ្សារឬ​ក៏​បុក​ខ្ទឹម​ ស្រស់​ឱ្យ​ម៉ត់។

៧. ជួយ​ជំ​រុញ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ៖ ដោយ ​សារ​តែ​ខ្ទឹម​សផ្ទុក​ទៅ​ដោយ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​​មួយ​ចំ​នួន ​ ដូច្នេះ​វា​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​ជួយ​ជំ​រុញ​កម្លាំង​ការ​ពារ​ប្រ​ព័ន្ធ ​រាង​កាយ។ ទទួល​ទាន​វា​ជា​ប្រ​ចាំ​អាច​ផ្តល់​កម្លាំង​​ដល់​រាង​កាយ​ដើម្បី​ប្រ​ឆាំង​ នឹង​ជំ​ងឺ​ឆ្លង​ព្រម​ទាំង​វី​រុស​ផ្សេង​ៗ ។

៨. ជួយ​បញ្ចុះ​កម្រិតឈាម​ដែល​ឡើង​ខ្ពស់​(លើស​ឈាម)៖ ខ្ទឹម​ស អាច​ជួយ​ធ្វើ​ឲ្យ​កម្រិត​ឈាម​ក្នុង​ខ្លួន​អ្នក​ស្ថិត​នៅ​កម្រិត​ធម្មតា​។ ការ​ស្រា​វជ្រាវ​បានបង្ហាញ​ថា មនុស្ស​ដែល​មាន​លើស​ឈាម ហើយ​លេប​ខ្ទឹម​ស​ជា​រៀង​រាល់​ថ្ងៃ​ រយៈ​ពេល​៥ខែ អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ ដូច​អ្នក​ជំងឺ​លើស​ឈាម​ដែល​លេប​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ផង​ដែរ​។​

៩. កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់៖ ទទួល ​ទាន​ខ្ទឹម​ស​ត្រូវ​គេ​ដឹង​ថា​អាច​ជួយ​គ្រប់​​គ្រង​កម្រិត​កូ​ឡេស្តេរ៉ូល​ ក្នុង​រាង​កាយ​ ។ វា​ផ្ទុក​សារ​​ធាតុ​ពិ​សេស​ដែល​អាច​បញ្ឈប់​បាន​នូវ​ការ​បង្កើត​ជា​ដុំ​ ខ្លាញ់​កូ​ឡេស្តេរ៉ូល​​ក្នុង​រាង​កាយ កាត់​បន្ថយ​បាន​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ ។

១០. ប្រ​ឆាំង​នឹងជំ​ងឺ​ផ្តា​សាយ៖ មាន ​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​រក​ឃើញ​ថា ខ្ទឹម​​ស​មាន​ឥទ្ធិ​ពល​លើ​ជំ​ងឺ​ផ្តាសាយ ។ មាន​ជំ​នឿ​ថា ទទួល​ទាន​មើម​ខ្ទឹម​ស​នៅ​ពេល​ដែល​ដឹង​ថា​​អ្នក​មាន​សញ្ញា​មិន​ស្រួល​ខ្លួន​ អាច​នឹង​​ផ្តាសាយ​​​កាត់​បន្ថយ​បាន​អាការ​ធ្ងន់​​​​បាន​៕

១១. ជួយ​ព្យាបាល​ជំងឺ​ទាក់ទង​នឹង​​រំលាយ​អាហារ៖ ខ្ទឹម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឱសថ​អច្ឆរិយៈ​ក្នុង​ការ​ព្យាបាល​ជំងឺ​រាក​មួល, រលាកស្រោម​ពោះ​វៀន​ធំ​, និង​ជំងឺ​រាគ​។ វា​ក៏​អាច​ព្យាបាល​ជំងឺ​រលាក​ក្រពះ​បានផ​ង​ដែរ។​ 

១២. ព្យាបាល​រោគ​ស្បែក​៖ ក្រៅ​ពី​ជួ​យ​ព្យាបាល​ជំងឺ​ជា​ច្រើន​ខ្ទឹមស​ ក៏​អាច​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ជំងឺស្បែក​បាន​ជាច្រើន​ទៀត​ផង​។ វា​ក៏​អាច​ជួយ​បន្សុទ្ធ​ប្រព័ន្ធ​ឈាម​នៅ​ក្នុង​ខ្លួន​ ហើយ​និង​ការ​ពារ​ជំងឺមុន អាចន៍​រុយ ជំងឺ​បូស​ និង​ជំងឺ​ទាក់ទង​នឹង​ស្បែក​ជាច្រើន​ទៀត​។ ដូច្នេះ​ ការ​ប្រើ​ប្រាស់​នូវ​ខ្ទឹម​ស នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​ប្រចាំថ្ងៃ​គឺ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​សម្បើម​ណាស់ចំពោះ​សុខ​ភាព​ ហើយ​វា​អាច​ជួយ​ឲ្យ​ម្ហូប​អាហារ​កាន់​តែ​ឆ្ងាញ់បាន​ថែម​ទៀត​។